មន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ រកឃើញកញ្ឆាសង្ស័យជិត ៥០គីឡូក្រាម លាក់ក្នុងវ៉ាលីអ្នកដំណើរបរទេស ២នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆា ចំនួន ៨៥ដុំ មានទម្ងន់សុទ្ធសរុប ៤៨គីឡូក្រាម និង១៥៨ក្រាម ដែលលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់របស់អ្នកដំណើរបរទេស ២នាក់ ក្នុងករណីពីរផ្សេងគ្នា នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

តាមព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ករណីទី១ បានកើតឡើង នៅថ្ងៃទី៥ ខែតុលា វេលាម៉ោង ៨:៣៥នាទីព្រឹក ដោយមន្ត្រីជំនាញបានរកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ដុំ មានទម្ងន់សុទ្ធ ២៣គីឡូក្រាម និង៤៦ក្រាម លាក់ក្នុងវ៉ាលីរបស់អ្នកដំណើរបរទេសម្នាក់។ ចំណែកករណីទី២ កើតឡើងនៅថ្ងៃទី៥ ខែតុលា វេលាម៉ោង ៨:០៥នាទីយប់ ដោយរកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ដុំ មានទម្ងន់សុទ្ធ ២៥គីឡូក្រាម និង១១២ក្រាម លាក់ក្នុងវ៉ាលីរបស់អ្នកដំណើរបរទេសម្នាក់ទៀត។

ក្រោយបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print