ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការ និងទប់ស្កាត់ការកើនឡើងនូវជំងឺផ្តាសាយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។ ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយ តាមរយៈដំណក់ទឹកតូចៗ ដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តតាមវិធានការបង្ការសំខាន់ៗ ដូចខាងក្រោម៖

 

– ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុលដែល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ។

 

– រក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់និងច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះ ពាសវាលពាសកាលឡើយ។

 

– ត្រូវពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ហូរសំបោរ កណ្តាស់) ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ។

 

– ទទួលទានចំណី រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និង និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួ អាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។

 

– ចៀសវាងការជួបជុំ ឬការធ្វើដំណើរ ដោយផ្អាកការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមាន អាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។

 

– ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់ គ្រូពេទ្យជំនាញ។

 

– ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះ យោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បី ទទួលបានការណែនាំ។

 

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹង ចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងសហគមន៍ទាំងមូល។

...

 

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាម បណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print