ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីន សុភាព នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ នៅចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នារីរូបនេះបានLive វីដេអូ តាមBIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ “បើអាចុយម្រាយ ត្រូវគ្រាប់ទាហ៊ាន ក្តួយម៉ែវា ចុយម្រាយក្តួយឪវាហ្នឹង អាចុយម្រាយពួកអាទាហាន អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយាយតែពាក្យពិតទេ ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង” រួចបានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន ៕

ដោយ៖ សីហា សែនសុខ










