ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្តាណា នៃសាធារណកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២៦។
សូមជម្រាបជូនថា លោកអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ បានចាកចេញពីកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ, នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៕
...
ដោយ ៖ សិលា















