ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កម្មពារសៀមមកដល់ហើយ ទូកបើកលើទឹក មិនមែនបើកលើដំបូលផ្ទះទេ មនុស្សរស់នៅក្នុងផ្ទះមិនមែននៅលើដំបូលផ្ទះទេ។
២- រាល់ការជួបពិភាក្សាជាមួយក្រុម អ៊ុំ សំអាន គឺជាជំនួបរវាងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានិងក្រុមខ្មែរនៅក្រៅប្រទេស មិនមែនក្នុងនាមជាតំណាងរដ្ឋាភិបាលឯករាជ្យ២៣តុលាទេ ព្រោះគ្មាននរណាទទួលស្គាល់រដ្ឋាភិបាលឧទ្ទាមក្រៅច្បាប់ទេ។
៣- អ៊ុំ សំអាន មកក្នុងនាមជាជនជាតិខ្មែរម្នាក់ដែលថាមានបច្ចេកទេសខាងព្រំដែន មិនយកឈ្មោះជាតំណាងរដ្ឋាភិបាលឯករាជ្យ២៣តុលាមកជួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់បានទេ។
៤- គ្រោះទឹកជំនន់បានវាយប្រហារលើសៀមយ៉ាងធ្ងន់ធ្ងរសម្បើមណាស់ លិចភូមិឋានកន្លែងជាច្រើនលិចដល់ដំបូលផ្ទះ កន្លែងខ្លះទឹកច្រោះរូងក្រោមដីហាក់ដូចព្រះធរណីស្រូប។
៥- ជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជាមិនទុកមន្ត្រីគណបក្សនិងប្រជាជនខ្មែរណាម្នាក់ចោលទេ តាមលទ្ធភាពដែលមានគណបក្សតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីគណបក្សនិងប្រជាជនកម្ពុជាដោយចិញ្ចឹម ថែរក្សានិងឧបត្ថម្ភប្រាក់កាស សម្ភារៈបរិក្ខា គ្រឿងឧបភោគនិងបរិភោគសម្រាប់ទ្រទ្រង់ជីវភាពចុងក្រោយរបស់បងប្អូន មិនដូចបក្សប្រឆាំងទេដែលតែងតែបោះបង់ចោលមន្ត្រីខ្លួនចោលនៅពេលពូតយកទឹអស់?
៦- ដោយគ្មានលទ្ធភាពជួយឧបត្ថម្ភដល់មន្ត្រីរបស់ខ្លួនបាន ទើបពួកអាប្រឆាំងតែងវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា?
៧- ពួកបក្សប្រឆាំងនៅកម្ពុជានិងក្រៅស្រុក គឺជាពួកពូតក្រូចយកឬឹកអស់ហើយបោះសំបនចោល។
៨- ទោះបីសៀមចង់គេចវេសពីតុលាការយុត្តិធម៌អន្តរជាតិដែលជាដំបៅចាស់របស់សៀមក៏ដោយ ក៏សៀមមិនអាចគេចរួចពីតុលាការអន្តរជាតិនេះបានដែរ?
៩- កិច្ចពិភាក្សារឿងព្រំដែនកម្ពុជា-សៀមជារឿងដោយឡែក មិនពាក់ព័ន្ធនឹងផ្លូវតុលាការទេ។
១០- ការពិភាក្សារឿងព្រំដែន មិនមានឥទ្ធិពលគ្របដណ្តប់លើរឿងក្តីតាមផ្លូវច្បាប់ទេ?
ដោយ ៖ លោក សុខ ឥសាន










