ខេត្តកំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ចុះអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងជំនាញចេញអន្តរាគមន៍បាញ់ទឹកបង្រ្កាប និងគ្រប់គ្រងស្ថានការណ៍បានស្រុង មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
មន្ត្រីនគរបាលស្រុកភ្នំស្រួចឲ្យដឹងថា ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។អគ្គិភ័យបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅលើខ្នងផ្ទះប្រជាពលរដ្ឋបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានប្រញាប់ប្រញាល់ចុះទៅដល់ទីតាំងកើតហេតុ ដើមី្បជួយអន្តរាគមន៍បាញ់ទឹកបង្រ្កាប និងទប់ស្កាត់អណ្ដាតភ្លើងយ៉ាងយកចិត្តទុកដាក់។
ក្រោមការខិតខំប្រឹងប្រែងពីកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ អណ្ដាតភ្លើងត្រូវបានគ្រប់គ្រង និងរលត់ទៅវិញទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងនោះឡើយ។
មូលហេតុ និងការខូចខាត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ពិនិត្យកោសល្យវិច័យដើមី្បបញ្ជាក់ពីមូលហេតុពិត ប្រាកដ (សង្ស័យឆ្លងចរន្តអគ្គិសនី ឬទុស្សេខ្សែភ្លើង) និងវាយតម្លៃទំហំខូចខាតទ្រព្យសម្បត្តិជាក់ស្តែង៕










