ហ្វូងសត្វស្លាបកម្រ ប្រទះឃើញនៅតំបន់ឆ្នេរសមុទ្រ នៃដែនជម្រកសត្វព្រៃពាមក្រសោប

ចែករំលែក៖

ខេត្តកោះកុង÷មន្ត្រីបរិស្ថានខេត្តកោះកុង បានបង្ហាញពីការប្រទះឃើញហ្វូងសត្វស្លាបកម្រប្រមាណ៤ប្រភេទផ្តើមទេសន្តប្រវេសន៍នៅតាមតំបន់ឆ្នេរសមុទ្រ នៃដែន ជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ។

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា ហ្វូងសត្វស្លាបទាំងនេះ តែងតែមានវត្តមានរបស់ពួកវាចាប់ពីខែតុលា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ គេឃើញវត្តមានពួកវាពីឆ្នេរសមុទ្រដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមា រហូតដល់ឆ្នេរសមុទ្រកោះកាពិ ស្រុកកោះកុង។

អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបន្តទៀតថា សត្វស្លាបទាំងមានដូចជា ទី១-សត្វក្បាលធំចំពុះខ្លី ទី២ -ខ្វែកសមុទ្រកន្ទុយបង្កង់ ទី៣-ចឡចំពុះកោង និងទី៤-សត្វក្បាលធំធំចំពុះខ្លី។ យោងតាមសិក្សាបឋម ពពួកសត្វស្លាបបែបនេះមានរហូតដល់១៥ប្រភេទ ប៉ុន្តែបច្ចុប្បន្នមានតែ៤ទៅ៦ប្រភេទដែលឃើញមានជាក់ស្តែង។ 

...

មន្ទីរបរិស្ថានខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទមេត្តាចូលរួមការពារអភិរក្សហ្វូងសត្វស្លាបទាំងនេះអោយបានគង់វង្ស ដើម្បីលើកម្ពស់ជីវៈចម្រុះ និងទាក់ទាញភ្ញៀវទេសចរមកទស្សនា ចៀសវាងបរបាញ់វាបំផ្លិចបំផ្លាញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print