ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាចុងសប្តាហ៍នេះ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី ដោយមានការចូលរួមពី ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្ស បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង១០ និងប្រធានសាខាបក្សភូមិនៃឃុំទាំង១០ សរុបប្រមាណ ៣០០នាក់ ៕

រូបថត ៖ ខឹម សុវណ្ណារ៉ា









