ភ្នំពេញ ៖ ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត ត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្ដើមបានមេដាយ ៩គ្រឿង (មាស ៤ ប្រាក់៣ និងសំរឹទ្ធ២) ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ នៅសហរដ្ឋអាមេរិក។
ក្នុងដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោនៅរសៀលថ្ងៃទី១៧ ខែតុលានេះ គេឃើញមានការទទួលស្វាគមន៍ពីលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា រួមជាមួយមន្ដ្រី សាច់ញាតិ និងអ្នកគាំទ្រជាច្រើនផងដែរ ។
សូមអបអរសាទរ ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត ត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្ដើមបានមេដាយ ៩គ្រឿង (មាស ៤ ប្រាក់៣ និងសំរឹទ្ធ២) ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ នៅសហរដ្ឋអាមេរិក ធ្វើឱ្យកម្ពុជាមានមោទនភាព ល្បីលើពិភពលោក៕
...
ដោយ ៖ សិលា














