នគរបាលស្រុកឱរ៉ាល់បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿង ញៀន និងបានការណែនាំពី លោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរង ជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យបួននាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

 

មន្ត្រីនគរបាលស្រុកឱរ៉ាល់ឲ្យដឹងថា ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយ លោកវសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុក ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជោ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់។

 

១-ឈ្មោះ នឿន សុខា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ ខុំ យិ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះ ភួង ម៉ែន ហៅប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

៤-ឈ្មោះ វ៉ាង ទីន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 

វត្ថុតាងដកហូតរួមមាន

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់(៥មធ្យម,១តូច)

២-ទូរស័ព្ទដៃចំនួន ៣គ្រឿង។

 

ករណីនេះការិយាល័យជំនាញ កំពុងកសាសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print