បុរសម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូបុករថយន្ត NAVARA ផ្លាកលេខរដ្ឋ ពេលបត់ចូលបុរី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូម៉ាក Honda Scoopy បុករថយន្តម៉ាក NAVARA ដែលកំពុងបត់ឆ្វេងចូលបុរីមួយកន្លែង​ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ រថយន្ត​ ម៉ាក NAVARA ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខរដ្ឋ 23 2-0379 បើកបរតាមផ្លូវលេខ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង​ ពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបត់ឆ្វេងចូលបុរី ស្របពេលនោះក៏មានម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JG-4540 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន និងហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្នែកខាងមុខចំហៀងខាងស្តាំរបស់រថយន្ត បណ្តាលឱ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់។ ភ្លាមៗ ជនរងគ្រោះត្រូវបានដឹកតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​ ។

...

ក្រោយមក សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ ​ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print