ភ្នំពេញ៖ យោងតាមរបាយការរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចផាប់យីហោវេលា ផ្លូវ៩១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល ២២:០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។
ជនសង្ស័យចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ បន លីហួរ ហៅ អាហួរ ភេទប្រុស អាយុ ១៨ឆ្នាំ។
២-ឈ្មោះ ថន សខហុី ហៅ អាហុី ភេទប្រុស អាយុ ១៨ឆ្នាំ។
៣-ឈ្មោះ ហេង លីម៉េង ហៅ អាម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ។
៤-ឈ្មោះ រតនា ដារ៉ូ ហៅ អារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










