ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបត់ចូលបុរីត្រូវម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ជិះមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាល២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពី
វេលាម៉ោង០៧និង១០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ុល សុខគា ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសត្រង់ចង្ការ មានអាសយដ្ឋាននៅ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ដោយជិះខាងមុខបន្ទាប់មកក៏បត់ចូលបុរីធ្វេីឲ្យបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿងមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










