តួកគី តែងតាំងលោក Sergen Yalcin ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ជំនួសលោក Montella

ចែករំលែក៖

សហព័ន្ធបាល់ទាត់តួកគី (TFF) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសតួកគីបានតែងតាំងលោក Sergen Yalcin ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ក្រោមកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដើម្បីជំនួសលោក Vincenzo Montella ជនជាតិអ៊ីតាលី ដែលត្រូវបានបណ្តេញចេញពីតំណែង។

 

អតីតខ្សែបម្រើក្រុមជម្រើសជាតិតួកគីវ័យ ៥៣ ឆ្នាំរូបនេះ ទទួលយកតួនាទីថ្មី បន្ទាប់ពីលោក Montella ត្រូវបានបញ្ចប់តំណែងកាលពីដើមខែនេះ ក្រោយយុទ្ធនាការប្រកួត UEFA Nations League ដែលជួបការលំបាក។

 

បច្ចុប្បន្ន តួកគីឈរនៅបាតតារាងពូល A1 បន្ទាប់ពីរងបរាជ័យ ៤ ប្រកួតជាប់ៗគ្នា។ ក្រុមនេះក៏បានធ្លាក់ចេញត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup 2026 ផងដែរ។

 

សហព័ន្ធបាល់ទាត់តួកគីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសូមជូនពរឱ្យលោក Yalcin ទទួលបានជោគជ័យក្នុងតួនាទីថ្មី ហើយសង្ឃឹមថា ការសម្រេចចិត្តនេះនឹងនាំមកនូវសំណាងល្អដល់ប្រទេសជាតិ និងក្រុមជម្រើសជាតិរបស់យើង»។

 

លោក Yalcin គឺជាបុគ្គលលេចធ្លោម្នាក់ក្នុងវិស័យបាល់ទាត់តួកគី។ លោកបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិចំនួន ៣៧ ប្រកួត ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៣ ព្រមទាំងបានចូលរួមប្រកួតព្រឹត្តិការណ៍ Euro 1996 និង Euro 2000។ ក្នុងអាជីពជាកីឡាករ លោកក៏ធ្លាប់លេងឱ្យក្លិប Besiktas, Fenerbahce និង Galatasaray ផងដែរ។

...

 

ក្នុងនាមជាគ្រូបង្វឹក លោក Yalcin បានដឹកនាំក្លិប Besiktas ឱ្យឈ្នះពានពីរក្នុងរដូវកាល ២០២០-២០២១ រួមមានពានលីគកំពូលតួកគី (Super Lig) និងពាន Turkish Cup។ លោកបានបញ្ចប់ការដឹកនាំ Besiktas ក្នុងអាណត្តិទីពីរ កាលពីខែឧសភាកន្លងទៅ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print