គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះត្រួតពិនិត្យរដ្ឋបាល ក្នុងគោលដៅប្រតិបត្ដិការបោសម្អាតទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនសង្ស័យ ១១នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងបន្តចុះពិនិត្យទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌប្ញស្សីកែវ ។

ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលបានត្រួតពិនិត្យផ្ទះស្នាក់នៅ ២កន្លែង នៅសង្កាត់ច្រាំងចម្រេះទី១ បានរកឃើញជនបរទេសស្នាក់នៅ ចំនួន១១នាក់ ជាប់ពាក់ព័ន្ឋសង្ស័យបទល្មើស (Online Scams) ។

ជាមួយគ្នានេះ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ត្រូវចូលរួមសហការ និងចូលរួមអនុវត្ត ដូចតទៅ៖ ត្រូវអនុវត្តបទបញ្ជាលេខ០១, ត្រូវអនុវត្តអនុក្រឹត្យលេខ០៣, ត្រូវរាយការណ៍អំពីចំនួនជនបរទេសពិតប្រាកដស្នាក់នៅជាក់ស្ដែងជូនមន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់, ត្រូវត្រួតពិនិត្យនូវឯកសារ លិខិតឆ្លងដែន ទិដ្ឋាការនៃការស្នាក់នៅរបស់ជនបរទេសអោយបានត្រឹមត្រវ និងត្រូវបានធានាថា ជនបរទេសទាំងនោះ មិនមានលិខិតឆ្លងដែន ទិដ្ឋាការហួសសុពលភាព នៃការស្នាក់នៅឡើយ ។
មិនអនុញ្ញាតឱ្យយកទីតាំងជួលធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនក៏ដូចជាបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវប្រព្រឹត្តជាដាច់ខាតនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ ករណីមានតម្រុយ ឬហេតុការណ៍គួរឱ្យសង្ស័យណាមួយ ត្រូវរាយការជូនមន្រ្តីនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ ដើម្បីអនុវត្ត និងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សូមអោយគ្រប់កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ កម្លាំងភូមិទាំងអស់ ត្រូវបន្តចែកវេនតាមដានត្រួតពិនិត្យការចេញចូលនៅតាមទីតាំងប្រមូលផ្តុំរួមមាន ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល និងអាគារខុនដូ ជាដើម ក្នុងករណីមានការសង្ស័យថាមានករណីជនបរទេសចេញចូលមិនស្របច្បាប់ឬ អាចមានប្រព្រឹត្តបទល្មើសOnlineScam ត្រូវផ្ដល់ពត៌មានមករដ្ឋបាលខណ្ឌភ្លាម ដើម្បីបង្ការទប់ស្កាត់ ឬបង្ក្រាបបានទាន់ពេលវេលា៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print