កងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយតាមវត្តអារាម តាមផ្សារ និងតាមផ្ទះពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប÷ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ ដោយអះអាងថាយកទៅជួយកងទ័ពជួរមុខ។

 

តាមចម្លើយសារភាពរបស់ ជនសង្ស័យបានអះអាងថា សម្ភារៈ និងប្រាក់ដែលប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារមួយចំនួន ដើម្បីបន្តនីតិវិធីតាមច្បាប់។

 

សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនផ្តល់ជំនួយដល់បុគ្គលដែលអះអាងថាប្រមូលជំនួយសម្រាប់កងទ័ព៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print