ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣៥នាទី នៅចំណុចក្រុមទី០៨ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុ លទិសដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងជំនាញក្នុងអង្គភាពចុះបង្រ្កាបករណីរក្សាទុកជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង (តាមរយៈបណ្តឹងApp NoDrug លេខ16061) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់គឺ៖
១-ឈ្មោះ រុន សារ៉ែន ហៅដេង ភេទប្រុសអាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ថៃ ចិន្ដា ហៅអុក ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង។
៣-ឈ្មោះ បឿន សម្បត្តិ ហៅប្រឹមប្រិយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។
៤-ឈ្មោះ វឿន កុសល ហៅពីត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៥-ឈ្មោះ សេន ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៦ថង់ សង្ស័យមានសារធាតុញៀនដែលមានទម្ងន់ ៩១.១០ក្រាមទាំងសំបកថង់
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន
-ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១
-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕










