កម្លាំងនគបាលស្រុកគងពិសី សហការជាមួយកម្លាំងនគបាលស្រុកបាទី បង្រ្កាបជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណី (កំហែងយកម៉ូតូ)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងគបាលស្រុកគងពិសី បានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះថា កម្លាំងនគរបាលស្រុកគងពិសី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានធ្វេីការសហការជាមួយកម្លាំងនគបាលស្រុកបាទី បង្រ្កាបនឹងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណី (កំហែងយកម៉ូតូ)នាំខ្លួនយកទៅចាត់ការតាមច្បាប់។

ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី លោកវរសេនីយ៍ទោ អៀង សុភា អធិការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលជង្រុក និង នគរបាលប៉ុស្តិ៍តាំងដូង ស្រុកបាទី ខេត្តតាកែវ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការបង្រ្កាបជនសង្ស័យចំនួន០២៖ពាក់ព័ន្ធក្នុងករណី (កំហែងយកម៉ូតូ) នៅចំណុចផ្លូវបេតុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

...

ជនសង្ស័យទី១.ឈ្មោះ តាន់ វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខែត្តតាកែវ ។
ទី២.ឈ្មោះ ទែន វិរៈបុត្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូត ក្បាំងម៉ូតូចំនួន០២ឈុត កូនសោរ និង ទុលល្វីស ។
ជនសង្ស័យទាំង០២នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី កសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋានចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print