ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នងចំណោមបក្សពួក៤នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ពីបុរសជនជាតិបរទេស បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង២រសៀងថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០១៦ នៅចំណុចផ្លូវលេខ៣១០ ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ ថៃ ពេញរីយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាកនៅម្ដុំសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី២មានឈ្មោះ ហាក់ ណារដ្ន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាកនៅម្ដុំសង្កាត់ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញខ្លួនបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូមពិតមែនដោយមុនកើតហេតុខ្លួនមានគ្នា៤នាក់ម៉ូតូ២គ្រឿងខ្លួនជិះម៉ូតូម៉ាកNEX ពណ៌ស-ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-7426។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដោយមុនកើតគាត់បានជិះកង់ពីផ្ទះគោលបំណាងមកកាត់សក់ពេលមកដល់ចំណុចផ្លូវលេខ៣១០ក្នុងទិសដៅពីត្បូងមកជើងក៏ស្រាប់តែមានជនសង្ស័យ៤នាក់ម៉ូតូ២គ្រឿងខ្លួនជិះម៉ូតូម៉ាកNEX ពាក់ស្លាកលេខភ្នំពេញ1FG-7426 និងម៉ាកNEX មិនចាំស្លាក់លេខ ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិបរទេស បានសម្រេចក្រោយមកក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ។ ចំណែកបក្ខពួក២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
...
ដោយ៖ ស រស្មី