រដ្ឋបាលរាជធានីភ្នំពេញ៖ស្ថានភាពការលិចលង់ដោយសារទឹកភ្លៀងនៅចុងរដូវវស្សានេះ មិនមានសភាពធ្ងន់ធ្ងរ ឬអូសបន្លាយពេលយូរថ្ងៃ ដូចបណ្តាឆ្នាំមុនៗនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះនៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះវាមិនធ្ងន់ធ្ងរទេ ដោយសារចុងរដូវវស្សាអាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធររាជធានី មន្ទីរជំនាញនិងអាជ្ញាធរខណ្ឌមិនបានទំនេរដៃដោះស្រាយនោះទេ។

    លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅរសៀ ល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញការងារស្តារប្រឡាយ ស្ដារប្រព័ន្ធលូ និងការស្ថាបនាស្ថានីយ៍បូមទឹកថ្មី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញបានសម្រុកធ្វើយុទ្ធនាការស្ដារតាំងពីរដូវប្រាំងមកម៉្លេះ បានជាច្រើនខ្សែ និងជា បន្តបន្ទាប់ហើយ ដោយមានទាំងគម្រោងហិរញ្ញប្បទានរបស់ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធផងដែរ។ ជាលទ្ធផលនៃការអនុវត្តគម្រោងទាំងនោះ ឃើញថា ស្ថានភាពនៃការជន់លិចក៏មិនមានរយៈពេលយូរថ្ងៃ ដូចឆ្នាំកន្លងមកដែរ។ 

  លោកស្រីបន្តថា៖ ការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះនៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះវសមិនធ្ងន់ធ្ងរទេដោយសារចុងរដូវវស្សាអាចនៅមានស្ថានភាពភ្លៀងជាប់ៗ គ្នាជាច្រើន និងបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធររាជធានីមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌមិនបានទំនេរដៃដោះ ស្រាយនោះទេ។ ជាក់ស្ដែងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកទ្វារទឹកប្រឡាយអមផ្លូវដែក ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងដែលលិចផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ ។

  បន្ថែមពីនេះកាលពីម្សិលម៉ិញ ថ្ងៃទី២២ ខែតុលា លោក ឯក ឃុនដឿន ក៏បានចុះពិនិត្យស្ថានភាពទឹកជន់លិចនៅម្តុំវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌសែនសុខ រួមជាមួយលោក ចេង មុនីរ៉ា  អភិបាលខណ្ឌសែនសុខ ដើម្បីធ្វើយ៉ាងណា រកមធ្យោ បាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

...

     លោកស្រីអ្នកនាំ​ពាក្យ​ បានសូមមាន ការសហការពីបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជួយទុកដាក់វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវពិសេសកុំនាំគ្នាបោះចូលក្នុងប្រឡាយ លូបង្កឱ្យស្ទះចរន្តទឹកហូ ៕.  ដោយ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print