ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ខែតុលានេះថា នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង១២ និង៥៣នាទីនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មាន លួចទូរសព្ទមួយបានកើតឡើង។
ជនរងគ្រោះឈ្មោះ ហ៊ន ហឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាលបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ស៊ន រុងរ៉ាត់ ហៅក្រៅ «ប៉ោង» ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (លទ្ធផលតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន (+))។
៤. បាត់បង់៖ ទូរស័ព្ទដៃម៉ាក iTel ពណ៌ស ចំនួន០១គ្រឿង តម្លៃ១០៩ដុល្លារអាមេរិក។
មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅផ្សារដើម្បីទិញសម្ភារៈប្រើប្រាស់ ដោយបានឱ្យកូនប្រុសនៅចាំហាងលក់ទូរស័ព្ទ។ ពេលត្រឡប់មកវិញ ជនរងគ្រោះមិនបានពិនិត្យមើលទូដាក់លក់ទូរស័ព្ទនោះទេ។
លុះដល់ម៉ោងប្រហែល២១យប់ នៅពេលជនរងគ្រោះរៀបចំបិទហាង ក៏បានពិនិត្យឃើញថា បាត់ទូរស័ព្ទដៃម៉ាក iTel ពណ៌ស ចំនួន០១គ្រឿង តម្លៃ១០៩ដុល្លារអាមេរិក។ បន្ទាប់មក ជនរងគ្រោះបានសួរកូនប្រុសថា តើបានលក់ទូរស័ព្ទឱ្យអ្នកណាឬអត់ ប៉ុន្តែកូនប្រុសបានឆ្លើយថា មិនបានលក់ទេ។ បន្ទាប់មក ជនរងគ្រោះបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព និងឃើញថា នៅវេលាម៉ោង១២ និង៥៣នាទី ជនសង្ស័យបានលូកដៃយកទូរស័ព្ទចេញពីក្នុងទូ រួចជិះម៉ូតូគេចខ្លួនទៅទិសខាងលិចបាត់។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់។ ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យបានឱ្យដឹងថា ខ្លួនបានប្រើ ប្រាស់សារធាតុញៀនអស់រយៈពេល៨ឆ្នាំ និងធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្ដាលចំនួន០២លើក គឺ៖
* លើកទី១៖ ក្នុងឆ្នាំ២០២៤ ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ ពីបទអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
* លើកទី២៖ ក្នុងឆ្នាំ២០២៦ ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ និង០៦ខែ ពីបទអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










