នារី២នាក់រងរបួសធ្ងន់ ក្រោយលោតពីអគារខុនដូជាន់ទី៣

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បានរងរបួសធ្ងន់ ក្រោយលោតពីអគារខុនដូជាន់ទី៣ ទៅលើដំបូលផ្ទះប្រជាពលរដ្ឋ​ នាវេលាម៉ោងប្រមាណ ១១:៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦​ នៅជិតផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់មិត្តភក្តិជនរងគ្រោះ នារីទាំងពីរមានការភ័យស្លន់ស្លោ ក្រោយមានសារទារបំណុល និងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើងទៅគោះទ្វារបន្ទប់។ ពួកនាងសង្ស័យថាជាម្ចាស់បំណុល ទើបសម្រេចលោតចុះមកក្រោម បណ្ដាលឱ្យម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសក្បាល។

...

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ មូលហេតុ និងព័ត៌មានលម្អិតជុំវិញករណីនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print