រថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលបុករថយន្តមួយគ្រឿងដែលបត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១៤និង២២នាទី  ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ  ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ប្លង់ សារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសបែកត្រង់ក្បាល មានអាសយដ្ឋាននៅភូមិរលុង  ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះទី២មានឈ្មោះ ថន ស្រីនឹម ភេទស្រី អាយុ២៤ឆ្នាំ រងរបួសបែកក្បាល(មានសភាពរវើរវាយ) មានអាសយដ្ឋាននៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័តមានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមនុស្សប្រុសស្រីចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរពីជេីងទៅត្បូងរួចបត់ឆ្វេងឆ្លងផ្លូវដោយសារម៉ូតូចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ចំណែករថយន្តព្យាយាមបៀកគេចខ្លួនតែត្រូវបានពលរដ្ឋដេញចាប់បានមកវិញ។ 

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print