ភ្នំពេញ ៖ ម៉ូតូហុងដាចំនួន២គ្រឿងបានជិះបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីម្ខាងងរបួសធ្ងន់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង៨និង២២នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ មិត្ត វិបុល ភេទប្រុស អាយុ១៣ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ មានអាសយដ្ឋាននៅភូមិបាដាកជើង ឃុំរស្មីសង្ហារស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញភាគីទាំងសងខាងជិះម៉ូតូហុងដាឌ្រីមដូចគ្នា ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅបញ្ច្រាសទិសគ្នាលុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ និងម្ខាងទៀតរងរបួសស្រាល ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










