យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តចតស្ងៀមបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដែលចតស្ងៀមនៅចិញ្ចេីមផ្លូវ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3BO-1002 ចតស្ងៀមនៅលើចិញ្ចើមផ្លូវ។ បន្ទាប់មកស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកពីក្រោយជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូបោកផ្ទប់រងរបួសធ្ងន់។

 

ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថ

...

កិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print