ភ្នំពេញ៖ ជនសង្ស័យ២នាក់បានគាស់សោរ ផ្ទះលួចយកម៉ូតូមួគ្រឿងបានហេីយយកទៅផ្ញេីរទុកនៅមន្ទីរពេទ្យរុស្ស៉ីតែត្រូវជនរងគ្រោះស្វែងរកឃេីញវិញតាមប្រព័ន្ធGPSក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់មកវិញ ។
ហេតុការណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ E-២២៦៥ ផ្លូវលេខ៤ (បុរី ឈូកមាស) ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ លាប រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទី២ឈ្មោះ អាម៉ៅ ភេទប្រុស (គេចខ្លួន) ។
ជនរងគ្រោះ ឈ្មោះ សុះ គីវី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្ទះលេខ E-២២៦៥ ផ្លូវលេខ៤ (បុរីឈូកមាស) ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំ២០២៤ ស្លាកលេខភ្នំពេញ 1KV-5922 ចេញ ពីកន្លែងធ្វើការនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រឡប់មកផ្ទះលេខ២-២២៦៥ ផ្លូវលេខ៤ (បុរី ឈូកមាស) ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលដែលជនរងគ្រោះ ជិះម៉ូតូមកដល់ផ្ទះ ដោយបានបិទទ្វារផ្ទះចាក់សោរបានត្រឹមត្រូវ ប៉ុន្តែជនរងគ្រោះពុំមិនបានដកសោរម៉ូតូចេញពីម៉ូតូនោះទេ រួចហើយជនរង គ្រោះបានឡើងទៅសម្រាកនៅបន្ទប់ជាន់ទី១ រហូតដល់ម៉ោងកើតហេតុខាងលើពេលជនរងគ្រោះកំពុងតែសម្រាកនៅ ក្នុងបន្ទប់ ស្រាប់តែមានអ្នកជិតខាងខលទូរស័ព្ទមកសួរជនរងគ្រោះថា (ទ្វារផ្ទះមិចចំហរចឹង មាននៅផ្ទះអត់) ក្រោយមក ជនរងគ្រោះបានចុះមកក្រោម ឃើញទ្វារផ្ទះចំហរ និងពុំឃើញម៉ូតូក៏ ដឹងថាបាត់តែម្តង ក្រោយពេលកើតហេតុជនរង គ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែម្តង បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំង សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយជនរងគ្រោះនិងបងប្អូន ឆែកប្រព័ន្ធ GPS ដោយខ្លួនឯង ឃើញលោតនៅចំណុចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីកងយោធពលខេមរភូមិន្ទ សង្កាត់ទំនប់ ទឹក ខណ្ឌចំការមក រាជធានីភ្នំពេញ បន្ទាប់មកជនរងគ្រោះព្រមទាំងបងប្អូន មានបានជិះតាមប្រព័ន្ធ GPS ឡូត មកដល់ ចំណុចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឃើញម៉ូតូ០១គ្រឿងខាងលើ ត្រូវបានជនសង្ស័យលួចយកមកផ្ញើរនៅចំណតផ្ញើរម៉ូ តូរបស់មន្ទីរពេទ្យ ក្រោយមកទៀតជនរងគ្រោះបានរាយការណ៍មកកាន់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី១ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងខាងលើ បន្ទាប់មកទៀតកម្លាំងសមត្ថកិច្ច យើងនិងជនរងគ្រោះព្រមទាំងបងប្អូន បានអង្គុយចាំមើលជនសង្ស័យត្រឡប់មកយកម៉ូតូពីកន្លែងផ្ញើរវិញ រហូតដល់វេលា ម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងនិងជនរងគ្រោះព្រមទាំងបងប្អូន បានឃាត់ខ្លួនជន សង្ស័យឈ្មោះ លាប រស្មី ភេទប្រុស ដែលត្រឡប់មកយកម៉ូតូចេញពីចំណតផ្ញើរម៉ូតូរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីកងយោធពលខេមរភូមិន្ទ សង្កាត់ទំនប់ទឹក ខណ្ឌចំការមក រាជធានីភ្នំពេញ យកមក ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចជន សង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានយកទុលវីសដោះកញ្ចក់ទ្វារផ្ទះ ចូលលួចម៉ូតូ០១គ្រឿងរបស់ជន រងគ្រោះ ចេញពីចំណុចផ្ទះលេខE-២២៦៥ ផ្លូវលេខ៤ (បុរីឈូកមាស) ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពិតប្រាកដមែន ។
បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅផ្នែក ជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវីធីច្បាប់ ៕
ដោយ៖សុខាសែនជ័យ










