សមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនស្ត្រីម្នាក់ និងជួយ សង្គ្រោះក្មេងស្រី ៥នាក់ ក្នុងករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនស្ត្រីម្នាក់ និងជួយសង្គ្រោះក្មេងស្រីចំនួន ៥នាក់ ដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ២១ឆ្នាំ ក្នុងប្រតិបត្តិការបង្ក្រាបករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការការពារអនីតិជន កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិចំការតែ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមព័ត៌មានដែលទទួលបាន ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ អាយុ ១៨ឆ្នាំ ដែលមានមុខរបរចាក់ស្រាបៀរ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានជួយសង្គ្រោះក្មេងស្រីចំនួន ៥នាក់ ក្នុងនោះភាគច្រើនជាអនីតិជន។

ប្រតិបត្តិការខាងលើត្រូវបានអនុវត្តឡើងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត ដោយមានគោលបំណងចាត់វិធានការលើករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងពង្រឹងការការពារសុវត្ថិភាពអនីតិជន។

បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកករណីនេះ នឹងត្រូវបន្តការស៊ើបអង្កេតតាមនីតិវិធីជាធរមាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print