ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏គេចពីរថយន្តមួយគ្រឿងហេីយជ្រុលទៅបុកឡាំប្រឺតាពីក្រោយបណ្តាលឱ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកកទៅនន្ទីរពេទ្យ វេលាម៉ោង១១និង០៣នាទី ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សំណាង សុថាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសផ្ទៃមុខ មានអាសយដ្ឋាននៅភូមិព្រៃចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុបានគេចពីរថយន្តមួយគ្រឿងដែលបេីកខាងមុខរួមជ្រុលទៅបុកឡាំប្រឺតាពីក្រោយបណ្តាលឱ្យរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










