ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៦ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៣នាក់។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងនគរបាលតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

បទល្មើសទាំង ៦ករណី រួមមាន៖ អំពើលួច ៣ករណី, ប៉ុនប៉ងចាប់ជំរិត ១ករណី, ហិង្សាបង្កដោយក្មេងទំនើង ១ករណី និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យមនុស្សស្លាប់ ១ករណី។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print