ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញស្វាគមន៍បងប្អូនអត្តពលិកកម្ពុជា ដែលបានទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ៖ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ ស្ញប់ស្ញែង និងមានមោទនភាពចំពោះប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប។
ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក្តី (ក្នុងនោះ បង វ៉ាន វ៉ុន ទទួលបានមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ) ក៏ប៉ុន្តែ ទាំងអស់គ្នាបានបង្ហាញពីភាពជាតំណាង និង សមត្ថភាពរបស់អត្តពលិកកម្ពុជា នៅលើឆាកអន្តរជាតិ និងនាំមកមោទនភាពជាតិសម្រាប់យើងទាំងមូល ៕
...
ដោយ ៖ សិលា










