កម្លាំងសហការរបស់យោធា បង្ក្រាបបទល្មើសនេសាទចុះល្បាតរកឃើញលៀសខុសច្បាប់ជាង ៨ តោន ក្នុងភូមិសាស្ត្រឆ្នុកទ្រូ ស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងបង្ក្រាបបទល្នេីសនេសាទសហការយោធា ប្រចាំការគោលដៅឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ ក្នុងនោះរួមមានតំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំង កងពលតូចលេច៥១ កងពលតូចលេខ៥២ កងពលតូចលេខ៥៣ ដឹកនាំដោយលោក វសេនីយឯក ប៊ី រស្មីចន្នី មេបញ្ជាការរងទទួលបន្ទុក បង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប បានសហការចុះល្បាត ធ្វេីការត្រួតពិនិត្យកម្មភាព ដឹកជញ្ជូនផលលៀស តាមរយៈទូក និងបំរុងលេីកដាក់ឡាន នៅចំណុចចុងផែឆ្នុកទ្រូ ក៍បានត្រួត ពិនិត្យរកឃេីញលៀសខុសច្បាប់ (ជាប្រភេទលៀសនាំចេញទៅវៀតណាម សំរាប់កែឆ្នៃធ្វេីចំណីសត្វ) ទំហុំតូចជាង ២.៥ ហ៊ុន ដែលច្បាប់ហាមឃាត់ មិនអោយនេសាទ ចំនួន ៦០ ការ៉ុង ច្រករួច និង មានចំនួន ៤ ទូក ដែលមិនទាន់ច្រក់ការ៉ុង សរុបប្រហែលជាង ៨ តោន បំរុងនឹងលើកឡើងឡាន ដើម្បីដឹកបន្តទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការឲ្យ ដឹងពីសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទ។

ប្រភពសមត្ថកិច្ចយោធាដដែលបានបន្តទៀតថា ក្រោយពិនិត្យ ឃេីញលៀស ខុសទំហំដែលច្បាប់មិនអនុញ្ញាត កម្លាំងបង្ក្រាបបទល្មេីសនេសាទ ក៏បានធ្វេីការដកហូតលៀសយកទៅចាក់ចូលទន្លេវិញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចទន្លេសាបភូមិសាស្ត្រឆ្នុកទ្រូ។

ដោយឡែកទូកដឹកលៀសខុសច្បាប់ទាំង៤ គ្រឿង កម្លាំងដក ហូតរក្សាទុកនៅស្នាក់ការកងពល៥២ ឆ្នុកទ្រូ ចំណែកបុគ្គលដែលអះអាងជាម្ចាស់ទូកលៀស ចំនួន ៤ នាក់ ភេទប្រុស និងម្ចាស់រថយន្ដចំនួន ០២ នាក់ ភេទស្រី ជនជាតិខ្មែរ កម្លាំងបានធ្វេីកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print