ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ដៃ និងជេីងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុកគូទរថយន្តសណ្តោងកុងតឺន័រពីក្រោយ កាលវេលាម៉ោង៨និង១១នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ខុម ឆវ័ន្ត ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រងរបួស ផ្ទៃមុខ បាក់ដៃខាងឆ្វេងនិងជេីងខាងស្តាំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងរ៉ឺម៉ក ប្រភេទដឹកទូកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម មកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ដៃខាឆ្វេង និងបាក់ជេីងខាងស្តាំ ភ្លាមនោះរថយន្តមិនបានឈប់នោះទេក៏បន្តទៅមុខបាត់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print