បុរសម្នាក់ជិះម៉ូតូបុកម៉ូតូពីក្រោយបណ្តាលឱ្យបាក់ជេីងម្នាក់ហេីយព្យាយាមគេចខ្លួនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរបួសបាក់ជេីងខ្លួនឯងវិញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPCX បុកម៉ូតូហុងដាមួយគ្រឿងពីក្រោយបណ្តាលឱ្យភាគីម៉ូតូហុងដារងរបួសបាក់ជេីង ហេីយបានលេីកម៉ូតូជិះគេចខ្លួនក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសបាក់ជេីងខ្លួនឯងវិញហេីយរថយន្តបានគេចខលួនបាត់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍ នេះបានកេីតឡេីងកាលីវេលាម៉ោង១១និង៤៤នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ  ផេីយ ផានិត ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពាក់ស្លាកលេខភ្នំពេញ1MS 8058 សង្ស័យស្រវឹង បានជិះម៉ូតូបុកហុងដាមួយគ្រឿងពីក្រោយបណ្តាលឱ្យភាគីខាងម៉ូតូហុងដារងរបួសបាក់ជេីងម្ខាង បន្ទាប់មកភាគីខាងម៉ូតូម៉ាកPCX ក៏បានលេីកម៉ូតូជិះគេចខ្លួនរហូតទៅដល់ផ្លូវជាតិលេខ៤ស្ពានអាកាសជម្ពូវ័នក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀតបុកជាមួយរថយន្តបណ្តាលបាក់ជេីងខ្លួនឯងខាងឆ្វេង ចំណែករថយន្តបានគេចខ្លួនបាត់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print