ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំមន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសជលផលនៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង 

ចែករំលែក៖

ខេត្តព្រៃវែង÷ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយ មានការណែនាំពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការ, ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានដឹកនាំនាយ នាយរងខណ្ឌ ផ្នែក និងមន្ត្រីរដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង សរុបចំនួន ១៧នាក់ ដោយប្រើប្រាស់កាណូតចំនួន ២គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង និងឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ប្រតិបត្តិការនេះសម្រេចបានលទ្ធផលចំនួន ២ករណី ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍នេសាទស្បៃមុង និងការរក្សាទុកឧបករណ៍នេសាទឈិបយន្តក្នុងគោល បំណងធ្វើនេសាទខុសច្បាប់។

 

ជាលទ្ធផល កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ លូស្បៃមុងចំនួន ៤១មាត់ របាំងព្រួលស្បៃមុងប្រវែង ២.០៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៩៥០ដើម និងឧបករណ៍ឈិបយន្តចំនួន ៤គ្រឿង។ ជាមួយគ្នានេះ កម្លាំងជំនាញបានចាក់លែងត្រីចម្រុះទម្ងន់ ៧០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផល។

 

ប្រតិបត្តិការនេះបង្ហាញពីការបន្តយកចិត្តទុកដាក់របស់មន្ត្រីជំនាញក្នុងការពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដែលអាចបង្កផលប៉ះមពាល់ដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះ ការចូលរួមសហការរបស់ប្រជានេសាទ និងសហគមន៍មូលដ្ឋានក្នុងការគោរពច្បាប់ និងការពារធនធានធម្មជាតិ គឺជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពធនធានជលផលសម្រាប់បច្ចុប្បន្ន និងអនាគត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print