ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្ត្រី ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ រសៀលថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៦។
នាឱកាសនោះផងដែរលោកស្រីក៏បានកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានបំពេញការងារ និងយកអស់កម្លាំងកាយចិត្ត ធនធាន សម្ភារៈ ថវិកា ដើម្បីជួយគាំទ្រនូវរាល់សកម្មភាពនៅក្នុងខណ្ឌទាំងមូល ។
លោកស្រីក៏បានលើកឡើងផងដែរ អំពីខ្លឹមសារនៃសរាចរណ៍ណែនាំលេខ ០១ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ដែលបានកំណត់អំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិចុះបេសកកម្មតាមមូលដ្ឋាន ។ ក្នុងន័យពង្រឹកស្មារតីទទួលខុសត្រូវ និងជួយសម្របសម្រួល នូវរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីដោះជូនប្រជាលរដ្ឋនៅតាមមូលដ្ឋាន។
ដើម្បីឲ្យការងារនៅមូលដ្ឋានកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនោះ លោកជំទាវក៏បានផ្តល់អានុសាសន៍អជ្ញាធរខណ្ឌដូចតទៅ៖ ១. ត្រូវចុះផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ២. ត្រូវជួយសម្រួលដោះស្រាយនូវរាល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ៣. ត្រូវផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានចាក់ចេញ ៤. រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ (សុវត្ថិភាព ភូមិ ឃុំ) ៥. អនុវត្តជាប្រចាំនូវទំនាក់ទំនងកិច្ចការ ហើយខិតខំបន្តដោះស្រាយនូវបញ្ហាដែលនៅសេសសល់៕