រដ្ឋាភិបាលអេស្ប៉ាញ សម្រេចកាន់ទុក្ខទូទាំងប្រទេស ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាស្លាប់ ៦៨នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បានចាប់ផ្ដើមកាន់ទុក្ខរយៈពេល ៣ថ្ងៃបន្ទាប់ពីគ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពីថ្ងៃពុធម្សិលមិញបានសម្លាប់មនុស្សយ៉ាងហោច ៦៨នាក់ និងជាច្រើននាក់រងរបួស។

គ្រោះថ្នាក់រថភ្លើងបុកគ្នាកាលពីថ្ងៃពុធ គឺជាសោកនាដកម្មនៅលើផ្លូវដែកលើកទី២របស់អេស្ប៉ាញក្នុងឆ្នាំ២០២៦នេះ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថាប្រជាជនអេស្ប៉ាញទាំងមូលកំពុងស្ថិតក្នុងការកាន់ទុក្ខ ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ គ្រោះថ្នាក់រថភ្លើងបុកគ្នាកាលពីថ្ងៃពុធដែលជាសោកនាដកម្មនៅលើផ្លូវដែកបានសម្លាប់មនុស្សច្រើនបំផុត នៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៣មក បាន និងកំពុងបង្កឱ្យមានការចោទសួរពីសុវត្ថិភាពនៃប្រព័ន្ធផ្លូវដែករបស់អេស្ប៉ាញ បន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនអេស្ប៉ាញ បានរាយការណ៍ពីកំហុសបច្ចេកទេស និងកាលៈទេសៈមិនទាន់មានការពន្យល់ឱ្យច្បាស់ដែលជាមូលហេតុនាំឱ្យសោកនាដកម្មនេះកើតឡើង។
គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើ បានកើតឡើងនៅក្នុងតំបន់ Castilla-La Mancha កាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅពេលរថភ្លើងល្បឿនលឿនមួយគ្រឿងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនរដ្ឋ Renfe បានបុកផ្នែកខាងក្រោយនៃរថភ្លើងមួយគ្រឿងទៀតដែលឈប់នៅស្ងៀមនៅលើផ្លូវដែក និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយរបស់អេស្ប៉ាញមានឈ្មោះថា Iryo។ កាលពីខែមករា ឆ្នាំ២០២៦ គ្រោះថ្នាក់រថភ្លើងល្បឿនលឿន២គ្រឿងបុកគ្នាក្នុងតំបន់ Andalusia នៃភាគខាងត្បូងអេស្ប៉ាញ បន្ទាប់ពីរថភ្លើងមួយផ្សេងរអិលធ្លាក់ចេញពីផ្លូវដែក បានសម្លាប់មនុស្ស ៤៦នាក់៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print