នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិសាស្ត្រខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣៥នាទី លោកឧត្ដមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ត្រង់ចំណុចស្ដុបទេពផន ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ករណី​ លួច(កាច់កម៉ូតូ) កាលពីថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២១:៣៥នាទី ត្រង់ចំណុចផ្ទះលេខP២១ ផ្លូវ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

*ជនសង្ស័យខាងលើមានឈ្មោះ៖
១-ឈ្មោះ វង់ សុភ័ក្រ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហៃ ដា ហៅ ប៊ែរ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ

*សម្ភារៈដកហូតរួមមាន៖
-ម៉ូតូ ០១គ្រឿងម៉ាក Honda Airblade ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-2408
-ដែកសំប៉ែតមុខស្រួចចំនួន ០១ដើម និងសោរលេខ ០៨ ចំនួន ០១ដើម (ប្រើសម្រាប់កាច់សោរកម៉ូតូ)។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print