លោក វ៉ី សំណាង បើកសម្ពោធរូបសំណាកបង្កងនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ​៖​ បង្កង​ខេត្ត​តាកែវ​ត្រូវ​បានល្បីរន្ទឺតៗគ្នាថាមានរសជាតិឆ្ងាញ់ពិសា​​។ រដ្ឋបាល​ខេត្ត​តាកែវ​ ក្រោម​ការដឹកនាំ​ដោយ​លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណអភិបាលខេត្ត​ បានផ្ដួច​ផ្ដើម​សាងសង់​រូបសំណាក​បង្កង​នេះ​ឡេីងនៅ​មាត់បឹងតាកែវ​ ក្នុង​ក្រុង​ដូន​កែវ​ ដេីម្បី​បង្ហាញ​ពីអត្តសញ្ញាណ​មួយ​របស់ខេត្ត។

បើយោងតាម​ការ​បញ្ជាក់​ពី​លោក​ វ៉ី​ សំណាង​ អភិបាល​ខេត្ត​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាដូច្នេះថា៖​ រូបសំណាកបង្កងនេះមានបណ្តោយប្រវែង ៦ម៉ែត្រ ទទឹង ប្រវែង ២,៥ម៉ែត្រ ដង្កៀប ប្រវែង ៤,៥ម៉ែត្រ។ រូបសំណាកបង្កងយក្យនេះ​ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០​ ខែ​តុលា​ ឆ្នាំ​២០២៦នេះ តទៅ។

...

រូបសំណាក បង្កង បាញ់ទឹក តុបតែងភ្លើងពណ៌ចម្រុះ នៅសួនច្បារមាត់បឹងតាកែវ នៅព្រឹកថ្ងៃទី ៣០ តុលានេះ បានសកសំបកហើយ ដើម្បីបង្ហាញសម្រស់នៅលើផ្ទៃទឹកបឹងតាកែវ ជាពិសេសត្រៀមបង្អួតសម្រស់ដល់សាធារណៈជន ស្របពេល រដ្ឋបាលខេត្តតាកែវ នឹងរៀបចំការប្រណាំងទូក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រណាំងសរុប ៣៦ទូក។ រូបសំណាកបង្កង​ ជានិមិត្តរូបម្ហូបអាហារដ៏ពេញនិយម និងល្បីសុះសាយពាសពេញប្រទេស មានឱជារសឈ្ងុយឆ្ងាញ់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print