ខេត្តមណ្ឌលគិរី ៖ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ បញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ផ្លង ជំនិត អធិការស្រុកពេជ្រាដាបានចុះទៅដល់ កន្លែងករណីភ្លើងឆេះផ្ទះកន្លែង «ម្ចាស់ផ្ទះមានឈ្មោះ ផៃ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀន (ជាប្តី) ប្រពន្ធ ឈ្មោះ ផាន់ លីណា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំកេីតហេតុខាងលេី ។
+សម្ភារៈឆេះខូចខាតរួមមាន:
១/.ផ្ទះចំនួនមួយខ្នង ថ្មក្រោមឈើលេី ប្រក់ស័ង្កសីទំហំ ៥x១៣ ម៉ែត្រ មានឡៅតឿ
២/.គ្រឿងសង្ហារឹម តុ ទូ គ្រែ កៅអី
៣/ខ្សែដៃមាសទម្ងន់ ៥ជី
៤/.សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ចាន ឆ្នាំង មុង ភួយ សម្លៀកបំពាក់
៥/.លុយចំនួន ៥,០០០,០០០រៀល
មូលហេតុដោយសារទុសេរខ្សែរភ្លើង ពេលម្ចាស់ផ្ទះមិននៅ និងបានចាក់សោរផ្ទះទុកចោល ចេញទៅខេត្ត ។
សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាល ស្រុកពេជ្រាដា ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័សរុប ចំនួន ៤ ឡាន ស្ថានភាពផ្ទះសង្រ្គោះបាន ៤០% ៕
ដោយ៖ សុរិយា










