ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនពាក់ពន្ធករណីលួចមានស្ថាន។ ករណីនេះសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០១ខែវិឆ្ឆិកាឆ្នាំ២០២៦ វេលាម៉ោង ០២និង១០នាទី ស្ថិតនៅចំណុចផ្លូវបេតុងច្រកចូលផ្ទះសំណាក់៣ដុល្លាភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់ ស្លៀកពាក់សុីវិលមធ្យោបាយម៉ូតូចំនួន២គ្រឿង. ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្សយ័ដែលឃាត់ខ្លួនបានមាន៖ ១/ឈ្មោះ រឹម សុធារ៉ាម ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២/ឈ្មោះ ម៉ែន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាកនៅបន្ទប់ជួលភូមិទ្រា៣ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។
៣/ឈ្មោះ ហឿន មិនា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤/ឈ្មោះ អាហេង អាយុ ប្រហែល ១៨ ឆ្នាំមុខរបមិនពិតប្រាកដ. ស្នាក់នៅបូរីសន្តិភាព2ភូមិដំណាក់ត្រយឹង. សង្កាត់ចោមចៅ2 ខណ័ ពោធិសែនជយ័. (គេចខ្លួន)
៥/ឈ្មោះ អាឡុង អាយុប្រហែលអាយុប្រហែល១៨ឆ្នាំ. ស្នាក់នៅផ្ទះជួលម្ដុំភូមិទួលពង្រ. សង្កាត់ចោមចៅ១ខណ៍ពោធិសែនជយ័(គេចខ្លួន )
ដោយឡែកជនរងគ្រោះមាន ១/ឈ្មោះ វិត ចិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។វត្ថុតាងចាប់យក:០១/ម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1MO-8474 (ជារបស់ជនរងគ្រោះដែលជនសង្សយ័ធ្វើសកម្មភាពវាយយក)
វត្ថុតាំងជនសង្សយ័ដកហូត : ទូរសព្ទ័០៣គ្រឿង
ទី១/ទូរសព្ទ័ម៉ាកViVO ពណ៌ខៀវ
ទី២/ទូរសព្ទ័ម៉ាកI phone 7 ពណ៌ខ្មៅ
ទី៣/ទូរសព្ទ័ម៉ាកI phone 8 ពណ៌ខ្មៅ
០៤/ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1lX-6750(ជាម៉ូតូជនសង្សយ័ធ្វើសកម្មភាព។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាកចាត់ការបន្តតានីតិវិធី៕
ដោយ៖ សីហា សែនសុខ









