ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបានជិះម៉ូតូលឿនមិនប្រយ័ត្នរអលបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២និង៤៤នាទី ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៦ នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រងរបួសបែកក្បាលនិងរលាត់ដៃជេីង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KL 8996 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រអិលដួលបោកនិងថ្នល់បណ្តាលឱ្យបាត់បង់ស្មារតី។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
...












