ភិន សុដាលីស ចូលមន្ទីរពេទ្យសម្រាលកូនទាំងគ្មានវត្តមានប៉ែន ចំរ៉ុង

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតតារាសម្តែង ភិន សុដាលីសបានឈឺពោះចូលមន្ទីរពេទ្យដើម្បីសម្រាលកូនស្រីហើយ បន្ទាប់ពីរងចាំអស់ជាច្រើនខែ។ ទោះជាយ៉ាងណាគេមិនឃើញមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុងរួមដំណើរជូនប្រពន្ធទៅសម្រាលកូនដែលជាតំណក់ឈាមរួមគ្នានោះទេ។

តារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្ល៉េះ។ ភិន សុដាលីសដែលបន្តធ្វើជាមនុស្សស្រីរឹងមាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយខ្លួនជាម្តាយផង និងជាឪពុកផង។ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ នាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យRoyal Phnom Penh ភ្លាមៗក្រោយតារាស្រីរូបនេះចាប់ផ្តើមឈឺពោះសម្រាលកូន។

នៅលើគេហទំព័រហ្វេសប៊ុករបស់ តារាសម្តែង ភិន សុដាលីសបានបញ្ជាក់ដោយខ្លីថា ជួបគ្នាឆាប់ៗ Katherina។ ឈ្មោះKatherinaគឺជាឈ្មោះកូនស្រីដែលនាងបានដាក់ឲ្យមុនពេលនាងបានឃើញពន្លឺថ្ងៃ។

លោក អ៊ិន សុភិនបានញ្ជាក់ប្រាប់តាមទូរស័ព្ទថា រហូតមកដល់ព្រឹកថ្ងៃទី៦ខែតុលានេះកូនស្រីលោកនៅមិនទាន់សម្រាលនៅឡើយខណៈដែលអាការៈឈឺពោះ មួយគ្រាៗដូចស្រ្តីសម្រាលកូនទូទៅនៅមិនទាន់ធូស្រាលនៅឡើយ។ លោកបញ្ជាក់ថា មិនមានវត្តមានអ្នកណាផ្សេងក្រៅពីក្រុមគ្រួសារលោកទេដែលជូនដំណើរ និងមើលការខុសត្រូវពេលនាងសម្រាល។ លោកបញ្ជាក់ថា ភរិយាលោកជាអ្នកនៅជិតបំផុតជាមួយកូនស្រី គឺនៅក្នុងបន្ទប់សម្រាល។ លោកបញ្ជាក់ថា ប៉ែន ចំរ៉ុងក៏មិនមានវត្តមានដែរសូម្បីតែខលហៅមកតាមទូរស័ព្ទក៏គ្មានដែរ។

គួរបញ្ជាក់ដែរថា ដំណឹងនៃការលែងលះគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីសត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសាមកម៉្លេះ ក្រោយពីអ្នកទាំងពីររួមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សន៍មុខមហាជនថា «បើទោះបីជាបងមិនមានមុខជំនួញ មិនមានទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យានឹងធ្វើឲ្យអូនសើចច្រើនជាងយំ»

...

dalis-6 dalis-4 dalis-1 dalis-3 dalis-5 dalis-2 dalis-7 dalis-8ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print