ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយពីការផ្អាកការផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ដោយសារបញ្ហាបណ្តាញខ្សែគាំទ្របច្ចេកទេស ដែលកំពុងជួបប្រទះ។
បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួង កំពុងតែខិតខំដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីឱ្យប្រព័ន្ធដំណើរការឡើងវិញបានឆាប់រហ័ស។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីម្តងទៀត បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់ និងសេវាសាធារណៈអាចដំណើរការឡើងវិញជាប្រក្រតី។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសំណូមពរដល់បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះភាពរអាក់រអួលនេះ។ ការខិតខំដោះស្រាយបញ្ហាបច្ចេកទេសនេះ គឺដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅពេលក្រោយ៕
ដោយ ៖ សិលា
...










