កម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងនិងប្រវត្តិសាស្រ្តជាច្រើនទម្រាំធ្វើអោយបណ្ណសារដ្ឋានជាតិក្លាយជាស្ថាប័នដែលរឹងមាំដោយសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់តាំងពីបង្កើតបណ្ណសារដ្ឋានជាតិរហូតមកដល់ពេលនេះ កម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងនិងប្រវត្តិសាស្រ្តជាច្រើនជាពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពេលនោះបណ្ណសារដ្ឋានជាតិត្រូវបានគេបោះបង់ចោលហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និងបំផ្លិចបំផ្លាញឯកសារជាច្រើន ប៉ុន្តែដោយសារស្មារតីស្នេហាជាតិ និងភាពធន់អត់រាថយ អ្នកថែរក្សាការចងចាំរបស់ជាតិយើងដែលជាមន្រ្តីទទួលការបណ្តុះបណ្តាលថ្មីក្រោយសម័យសង្គ្រាមបានរៀបចំឯកសារឡើងវិញពីគំនរផេះផង់ចាប់តាំងពីឆ្នាំ១៩៧៩រហូតបង្កើតបានជាស្ថាប័នដែលរឹងមាំដោយសន្តិភាព។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកពិព័រណ៌ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជា(១៩២៦-២០២៦) នៅថ្ងៃទី៤ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិបានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈតួនាទីរបស់បណ្ណសារដ្ឋានជាតិដែលជាទីតាំំងតម្កល់ឯកសារប្រវត្តិសាស្រ្ត ផែនទីសន្ធិសញ្ញា និងកំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់បានធ្វើអោយទីតាំងនេះក្លាយជាប្រភពមានតម្លៃគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការពារផលប្រយោជន៍ជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print