សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃបណ្ណសារដ្ឋានជាតិ ដែលធ្លាប់ត្រូវបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា ចាប់តាំងពីការកកើត រហូតដល់អាយុកាល១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រយ៉ាងច្រើន ហើយជាពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ កន្លែងនេះ ត្រូវបានគេបោះបង់ចោល និងយកធ្វើជាកន្លែងចិញ្ចឹមសត្វ ព្រមទាំងបានបំផ្លិចបំផ្លាញឯកសារជាច្រើនជាដើម។

 

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះបណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ហើយតាមរយៈបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃ ដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិយ៉ាងរឹងមាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print