ភ្នំពេញ ៖ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វេីការចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួកន្លែងថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយមានការផ្ទុះវីដេអូមួយពាក់ព័ន្ធសន្តិសុខម្នាក់បានវាយបុរសចំណាស់ម្នាក់ដែលចង់ចូលទៅលេងល្បែងស៉ីសងទីតាំងខាងលេីតែសន្តិសុខមិនអោយចូល។
អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមាន ការសម្របសម្រួលនីតិវិធីពីលោក ស្រី ភី សុីថន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យបើកលួចលាក់លេងល្បែងសុីសងខុសច្បាប់ ស្ថិតនៅចំណុចខាងលើ ។
ខណៈដែលកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះដល់ទីតាំងខាង លេី គឺពុំមានបុគ្គលិក និងភ្ញៀវចូលលេងនោះទេ និងបានពិនិត្យមាន ទូបាញ់ហ្គេម និងតុ សម្រាប់លេងល្បែងសុីសងខុសច្បាប់មួយចំនួន ។
ក្រោយត្រួតពិនិត្យរួចហើយ កម្លាំងអាជ្ញាធរ សមត្ថកិច្ចបានធ្វើកំណត់ហេតុ សម្រេចបិទឃ្លុំទីតាំងខាងលើដើម្បីបន្តនីតិវិធី៕ដោយ៖សុខាសែនជ័យ










