កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅខេត្តកណ្ដាល

ចែករំលែក៖

ខេត្តសៀមរាប៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងដោយ មាន ការសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

 

នៅវេលាម៉ោង ០៣:០០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កា.ប់ប្ល.ន់យកម៉ូតូ) ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យទាំង ០៤នាក់ រួមមាន៖

 

១. ឈ្មោះ ធួន សុផា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

២. ឈ្មោះ គង់ តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

៣. ឈ្មោះ សាមន ប៊ុនណុច ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

៤. ឈ្មោះ ឃុន វ៉ាឃីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

បន្ទាប់ពីឃាត់ខ្លួន និងបំពេញនីតិវិធីជាបឋមរួច នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យទាំង ០៤នាក់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print