ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ វិទ្យាល័យ ហ៊ុន សែនកំពង់កុង បានបង្ហោះវីដេអូរដោយមានខ្លឹមសារថា៖ ជម្រាបជូនជាសាធារណជន ក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ឲ្យបានជ្រាបថា សាលានិងធ្វេីតាមវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលា បេីមិនធ្វេីតាមបទបញ្ជាផ្ទៃក្នុងសាលា ធ្វេីតាមច្បាប់មិនលេីកលែងឡេីយ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក សុីម ឃាង អធិការនគរបាលស្រុកកោះធំ បានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ដើម្បីចុះស្រាវជ្រាវករណីខាងលេីនេះ។
នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍ និងជំនាញបានចុះដល់កន្លែងកេីតហេតុឃេីញថា យុវសិស្ស ឈ្មោះ រិទ្ធ វិរៈបុត្រ ភេទប្រុស សិស្សរៀនថ្នាក់ទី៨b នៅភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានប្រព្រឹត្តិល្មេីសបទបញ្ជាផ្ទៃក្នុងសាលា និងបង្កភាពអាណាធិបតេយ្យក្រៅបរិវេណសាលា នៅចំណុចមុខវត្តជ្រុងរមាស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៨.៤០នាទី។
កម្លាំងជំនាញស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង បានចុះសហការជាមួយលោកគ្រូនាយកសាលាវិទ្យាល័យ ហ៊ុន សែន កំពង់កុង បានកោះហៅសិស្សដែលមានឈ្មោះខាងលេី មកដាក់ពិន័យឲ្យធ្វេីពលកម្មក្នុងបរិវេណសាលានិងបានកោះហៅមកប៉ុស្តិ៍រដ្ឋបាល ដេីម្បីមកអប់រំណែនាំធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពខាងលេីនេះទៀត។ រួចបានកោះហៅអាណាព្យាបាលសិស្សមកធានាយកកូនទៅអប់រំនៅលំនៅដ្ឋានបន្តទៀត៕
ដោយ៖ សុរិយា










