សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រវាងរាជរដ្ឋាភិបាល និងប្រជាជន ប្រៀបបានទៅនឹងជីវិតប្តីប្រពន្ធដូច្នោះដែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រវាងរាជរដ្ឋាភិបាល និងប្រជាជន ប្រៀបបានទៅនឹងជីវិតប្តីប្រពន្ធដូច្នោះដែរ ៥ឆ្នាំម្ដងបង ប្អូន អ៊ុំ ពូ មីង លោកតា លោកយាយបោះឆ្នោតរើសអ្នកដែលបម្រើប្រជាពលរដ្ឋ គឺដូចរើសប្តី ឬរើសប្រពន្ធអ៊ីចឹង ហើយពេលដែលរើសបានហើយក៏យើងត្រូវនៅជាមួយគ្នាក្នុងគ្រប់គ្រាមិនថាស្រណុក ឬលំបាកនោះទេ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីិកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

សម្តេចធិបតី បានថ្លែងថា នៅពេលដែលបង ប្អូន អ៊ុំ ពូ មីង លោកតា លោកយាយបោះឆ្នោតផ្តល់ការទុកចិត្តហើយ មិនថាស្រណុក មិនថាលំបាកយ៉ាងណានោះទេ គឺរាជរដ្ឋាភិបាលបានបន្តខិតខំកសាងសេដ្ឋកិច្ច បង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ហ្នឹងហើយរវាងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនជាមួយប្រជាជនគឺដូចប្ដីប្រពន្ធអ៊ីចឹង គឺមិនចោលគ្នាទេទោះបីលំបាកយ៉ាងណាគឺតែងតែនៅជាមួយគ្នា នេះគឺជាការពិត។

 

សម្តេចធិបតី បានថ្លែងបន្តថា ថ្ងៃនេះសម្តេចបានជួបប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះជាង ៧០០០គ្រួសារតំណាងឱ្យជាង ១ម៉ឺនគ្រួសារ ដោយសារនៅឆ្ងាយប្រជាពលរដ្ឋអត់បានចូលរួមទាំងអស់គ្នា ប៉ុន្តែការជួយគឺត្រូវជួយទាំងអស់ ដោយឆ្នាំនេះទឹកជំនន់ និងគ្រោះធម្មជាតិប៉ះពាល់ជាង ១២ម៉ឺនគ្រួសារ ថ្ងៃមុនសម្តេចបានជួបនៅខេត្តបាត់ដំបង ១ម៉ឺនគ្រួសារ ថ្ងៃនេះនៅខេត្តពោធិ៍សាត់ ៧០០០គ្រួសារ ហើយក្រៅពីនេះក្រុមការងាររបស់រាជរដ្ឋាភិបាលសហការជាមួយមូលដ្ឋាន និងនាំនូវស្បៀង និងការជួយសង្គ្រោះទៅដល់មូលដ្ឋានជូនបងប្អូនទាំងអស់តែម្ដង ដែលការនេះគឺជាសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំគណបក្ស របស់សម្ដេចតេជោ នៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយយើងមាន ៧ខេត្ត ដែលប៉ះពាល់ពីទឹកជំនន់ គឺត្រូវចុះធ្វើយ៉ាងម៉ិចជួយប្រជាពលរដ្ឋ ជាពិសេសការដាំដុះឡើងវិញឲ្យបានលឿន ដែលក្រសួងកសិកម្មត្រូវចុះជួយចំពោះការងារនេះ។

...

 

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណចំពោះអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ដែលបានជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាក ដោយសហការជាមួយក្រុមការងារគណៈពង្រឹងបានយ៉ាងល្អប្រសើរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print