ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរិះគន់មេបក្សប្រឆាំង(ទណ្ឌិតសម រង្ស៊ី) នៅក្រៅប្រទេសថា បន្ទាប់ពីប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន មិនបានជោគជ័យ ពេលនេះបែរមកប្រកួតជាមួយរាជរដ្ឋាភិបាលជំនាន់ទី២ ក៏មិនឈ្នះទៀត រហូតឈានទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មន្ត្រីព្រំដែនរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ច ខណៈអ្នកនយោបាយនៅក្រៅប្រទេសមួយចំនួន បែរជាចង់ចំណេញនយោបាយតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ៕
...
ដោយ ៖ សិលា











